បេសកកម្ម និងតំលៃ

បេសកកម្មរបស់យើង

យើងខ្ញុំមានគោលដៅក្លាយជាអ្នកឈានមុខគេ ក្នុងការផ្តល់សេវាកម្មផ្នែកសុខភាពបេះដូង ជូនលោកអ្នកដែលមានលក្ខណៈ ជា ស្តង់ដារអន្តរជាតិ ប្រកបដោយ គុណភាព ប្រសិទ្ធភាព និងក្រមសីលធ៌ម វិជ្ជាជីវៈ។
ក្រុមការងាររបស់យើងខ្ញុំ ប្តេជ្ញារក្សាប្រកាន់ខ្ជាប់នូវស្តង់ដារខ្ពស់បំផុត និងក្រមសីលធម៌វិជ្ជាជីវៈ ហើយប្តេជ្ញាកែលម្អជាបន្តបន្ទាប់នូវសេវាកម្មរបស់ពួកយេីង ដើម្បីជាប្រយោជន៍ និងការពេញចិត្តរបស់អ្នកជំងឺរបស់យើង។

គោលការណ៏នៃគុណភាព

គ្លីនិកឯកទេសបេះដូងរុងរឿង គឺជាកន្លែងផ្តល់សេវាវេជ្ជសាស្រ្តប្រកបដោយស្តង់ដារ និងគុណភាពអន្តរជាតិ ដើម្បីភាពជឿជាក់ និងការពេញចិត្តបំផុតរបស់អតិថិជន។ គ្លីនិករបស់យើងខ្ញុំមានបំណងបន្តធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពអ្នកជំងឺ និងសេវាកម្មរបស់ខ្លួនដោយសង្កត់ធ្ងន់លើការកែលម្អគុណភាពជាបន្តបន្ទាប់នៅទូទាំងអង្គភាព។

យើង

-​ទទួលបានសុវត្ថិភាពអ្នកជំងឺតាមរយៈការគ្រប់គ្រងហានិភ័យប្រកបដោយវិជ្ជាជីវៈនៅគ្លីនិករបស់យើង។

-ប្រើថ្នាំដោយសុវត្ថិភាព

-ផ្តល់កម្រិតខ្ពស់បំផុតនៃការគ្រប់គ្រងការឆ្លងមេរោគ

ផ្តល់បរិយាកាសសុវត្ថិភាព

គោលការណ៏នៃសុវត្ថិភាព

គ្លីនិកឯកទេសបេះដូងរុងរឿង ដំណើរការអាជីវកម្មរបស់ខ្លួនដោយការទទួលខុសត្រូវចំពោះអ្នកជំងឺ បុគ្គលិកមន្ទីរពេទ្យ គ្រប់ភាគីពាក់ព័ន្ធ និងសង្គម ដោយយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការថែរក្សាបរិស្ថាន សុខភាព និងសុវត្ថិភាពការងារ ព្រមទាំងការកែលម្អប្រព័ន្ធជាបន្តបន្ទាប់។